Translate

មនុស្សស្លាប់ ក្នុងទឹកជំនន់ នៅប៉េកាំង កើនឡើង ៤០នាក់បន្ថែមទៀត




ប៉េកាំង៖ ចំនួនមនុស្សស្លាប់ដែលកើតឡើង ដោយសារភ្លៀងធ្លាក់យ៉ាងគំហុក វាយប្រហាររដ្ឋធានីប៉េកាំង របស់ប្រទេសចិន នោះបានកើនឡើងដល់ ៧៧នាក់ហើយ បន្ទាប់ពីសេចក្តីរាយ ការណ៍កាលពីចុងសប្តាហ៍កន្លងទៅនេះថា មានតែ៣៧នាក់នោះ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១២ ទៀតថា នេះជាទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅទីក្រុងនេះ មិនធ្លាប់មានអស់រយៈកាល ៦០ឆ្នាំ។

ចំពោះការប្រកាស ចំនួនមនុស្សស្លាប់សាជាថ្មី នៅទីក្រុងប៉េកាំងនេះ គឺបន្ទាប់ពីប្រជាជនជាច្រើន ដែលរស់នៅទីនេះបានមានមន្ទិលសង្ស័យទៅនឹង ការប្រកាសដដែលៗពីរដ្ឋបាល ក្នុងតំបន់ថា មនុស្សស្លាប់មានតែ ៣៧នាក់នោះ ព្រោះពួកគេបានជឿជាក់ថាមានច្រើនជាងនេះ។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងគំហុក បានកើនឡើងទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដែលបានបណ្តាលឲ្យមានទឹកជំនន់យ៉ាងខ្លាំង វាយប្រហារតំបន់ជិតប្រជុំភ្នំ ជាយទីក្រុងនេះ មិនធ្លាប់មាននោះទេតាំងពីឆ្នាំ ១៩៥១។

គេសង្កេតឃើញថា ប្រជាជនដែលរស់នៅទីក្រុង មានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះព័ត៌មាន ដែលបានបញ្ចេញដោយរដ្ឋបាលប្រចាំតំបន់ ដោយវាមានភាពយឺតយ៉ាវ បណ្តាលឲ្យមនុស្សបាត់បង់ជីវិតច្រើន ក៏ព្រោះតែគេមិនបានត្រៀមខ្លួន ទុកជាមុននោះ។ ចំពោះការស្តីបន្ទោសនេះដែរ អាជ្ញាធរក្រុងប៉េកាំង ក៏ចេញមុខទទួលកំហុស និង សូមអភ័យទោស ចំពោះការធ្វេសប្រហែសខាងលើនេះដែរ៕

No comments:

Post a Comment